ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែស្អាតស្អំជានិច្ច! មិនត្រូវខ្លាច ក្នុងការនិយាយអ្វី ដែរជាការពិត ដើម្បីលាតត្រដាងអោយប្រជាជនបានដឹង! នេះជាអ្វីដែរខ្ញុំត្រូវធ្វើ!

ចេញឈើយប់ម៊ិញដូចហែរកឋិន ឈ្មោះម៉ាប់ជាអ្នករត់ការ ខាងមន្ត្រីជំនាញ

ខេត្តមណ្ឌលគិរី ៖ប្រភពបានទម្លាយឲ្យដឹងថាបទល្មើស ដឹកជញ្ជូនឈើបានកក្រើកឡើងវិញហើយនៅខេត្តមណ្ឌលគិរី ។

ជាពិសេសឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ (ស្រុកអូររាំង)ដោយគ្មានការទប់ស្កាត់ បន្ទាប់ពីសមត្ថកិច្ចជាច្រើនស្ថាប័ន និងភាពធូររលុងពីអាជ្ញាធរខេត្តផងនោះទើប បទល្មើសបន្តរីកដុះដាល ។ បើតាមប្រភពកាលពីវេលាម៉ោង១០នាទីយប់ (តាំងថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០) មានរថយន្ត សាំយុងដឹកឈើប្រណីតជាច្រើនគ្រឿង បានឆ្លងទៅ ប្រទេសវៀតណាម តាមច្រកដាក់ដាំយ៉ាងរលូន ក្រោមក្រសែភ្នែកសមត្ថកិច្ចនៅច្រកមួយនេះខណៈមេឈ្មួញឈើឈ្មោះម៉ាប់យកលុយញ៉ុកមាត់​ ។ ទាក់ទិន​និងបញ្ហា​ខាងលើ​នេះ សកម្មជន​ព្រៃឈើ​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​នេះ បាន​កត់សម្គាល់​ថា បទបញ្ជា ឬ​វិធានការ របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​បាន​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​កន្លងមក គឺ​បាន​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ពួកគាត់​សង្កេតឃើញថា រាល់ថ្ងៃនេះ បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​កើត​មាន​ដដែលជាដដែល។ជាពិសេស​កា​រត់ពន្ធ​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក​ដាក់​ដាំ ក្នុង​ទឹកដី​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​តែម្តង​។​​

ប្រភពពីប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច និង​សកម្មជន​ការពារ​ព្រៃឈើ ខេត្ត​មណ្ឌលគិរី ឲ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ចេញ​ទៅ​កាន់​ប្រទេស​វៀតណាមជារៀងរាល់យប់ តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​កើត​មាន​ពេញបន្ទុក និង​មាន​សកម្មភាព​អនាធិបតេយ្យ​បំផុត​។ ពោល​គឺ​យ៉ាងហោច ក្នុង​១​ថ្ងៃៗ គេ​ឃើញ​មាន​រថយន្ត​ប្រភេទ​សាំ​យុង​រាប់​សិប​គ្រឿង បាន​ដឹក​ឈើប្រណិត​ខុសច្បាប់ ចេញពី​ស្រុក​កោះ​ញែក និង​ស្រុក​ពេជ្រា​ដា ដោយ​បើក​ឆ្លងដែន ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ ក្រោម​ការគ្រប់គ្រង របស់ លោក យូ សុធា នាយប៉ុស្តិ៏​។​ពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងទៅវៀតណាមតាមច្រកដាក់ដាំសារពត៌មានយើងបានទាក់ទងទៅទៅកាន់សមត្ថកិច្ចនៅទីនោះដែរតែមិនលើកទូរស័ព្ទ។

គួរបញ្ជាក់ផងដែរថាមួយរយៈចុងក្រោយនេះ មានឈ្មួញឈើជាច្រើននាក់បានទៅយកប្រាក់ពីថៅកែវៀតណាម ដើម្បីបែងចែករត់ការទៅកាន់អាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នជំនាញពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ក្រុមសមត្ថកិច្ចដែលមានតួនាទីបង្ក្រាប និងមានឥទ្ធិពលផងដែរ បានទទួលកញ្ចប់នេះមុនគេ ដូច្នេះ គេសន្និដ្ឋានបានថា ក្នុងអំឡុងយប់ថ្ងៃទី១៤រហូតដល់ថ្ងៃទី២០ខែមករា ឆ្នាំ២០១៩នេះ ពួកឈ្មួញ បានត្រៀមរៀបចំ ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ដោយប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយដឹកជញ្ជូនដោយរលូន ។


ប្រភពច្បាស់ការបានឲ្យដឹងថា អ្នករត់ការឈ្មោះសឿនជារត់ការឲ្យឈ្មួញដ៏ធំនៅខេត្តមណ្ឌលគិរីឈ្មោះម៉ាប់ត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយ ទោះជាចាយក្នុងទឹកប្រាក់កម្រិតណាក៏ដោយ គឺក្នុងគោលបំណង ដឹកឈើពីទឹកដីខេត្តមណ្ឌលគិរី ឆ្លងទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនេះឲ្យបាន ដើម្បីបង្ហាញឲ្យឃើញថា ពួកគេមានសមត្ថភាពក្នុងការរត់ការដឹកជញ្ជូនបទល្មើសឈើ ហើយថៅកែវៀតណាម ដែលទើបនឹងបង្កើតក្រុមរកស៊ីថ្មីនេះ នឹងមានទំនុកចិត្ត អាចនឹងបោះលុយឲ្យ ប្រមូលទិញឈើក្នុងខេត្តមណ្ឌលគិរីបន្តទៀតដោយគ្មានឧបគ្គស។ប្រភពច្បាស់ការបានបង្ហើបថា ក្រុមហ៊ុនរបស់ភាគីវៀតណាម ដែលទទួលទិញឈើនៅក្នុងទឹកដីនៃប្រទេសវៀតណាមនោះគឺជាក្រុមហ៊ុនថ្មី ប្រសិនបើអ្នករត់ការប្រមូលទិញឈើ​នៅខេត្តមណ្ឌលគិរី អាចនាំឈើទាំងនោះឆ្លងច្រកដាក់ដាំបាន ជាលើកដំបូងសូម្បីតែពីរគូបក៏ដោយ ក៏ចាត់ទុកថាជាលទ្ធផលដែលភាគីឈ្មួញវៀតណាមទុកចិត្ត និងបន្ត​បោះកញ្ចប់ឲ្យរត់ការធ្វើថែមទៀត ។ បញ្ហាទាំងអស់នេះហើយ ដែលសមត្ថកិច្ចមានតួនាទីបង្ក្រាប មួយចំនួន​ត្រូវថ្នាំគេរត់ការ មួយចំនួនទៀតកំពុងស្រក់ទឹកមាត់ ទន្ទឹមនឹងអាជ្ញាធរខេត្ត​ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តជិះសេះលែងដៃ អនុញ្ញាតឲ្យសកម្មភាពដឹកជញ្ជូនឈើ កន្លងទៅទៅវៀតណាមតាមច្រកប៉ុស្តិ៍៧ ដូចហែកឋិន ហើយថ្មីៗនេះទៀត ក៏ចាប់ផ្តើមបង្វែរទិសដៅមកដឹកជញ្ជូនឈើតាមច្រកដាក់ដាំវិញម្តង ។

ទោះជាមានករណី រិះគន់ទៅលើអាជ្ញាធរខេត្តមណ្ឌលគិរីខ្លាំងៗ ហើយអង្គភាពយើងសុំការបំភ្លឺពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ប៉ុន្តែមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេដោយទូរស័ព្ទគ្មានអ្នកទទួល។

តើគាត់មានវិធានការបង្ក្រាប ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ឬក៏បានពាក់ព័ន្ធនឹងផលប្រយោជន៍ទាំងនេះ? ។