ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែស្អាតស្អំជានិច្ច! មិនត្រូវខ្លាច ក្នុងការនិយាយអ្វី ដែរជាការពិត ដើម្បីលាតត្រដាងអោយប្រជាជនបានដឹង! នេះជាអ្វីដែរខ្ញុំត្រូវធ្វើ!

ផ្ទុះការរិះគន់កប់ៗមាត់ បញ្ហាអធិការស្រុកសំរោងមិនខ្វល់ រឿងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន

ខេត្តតាកែវ៖ បច្ចុប្បន្ននេះលោក មឿង សារ៉ុន អធិការស្រុកសំរោង រងការរិះគន់កប់ៗមាត់ពីសំណាក់មន្ត្រីរាជការជាច្រើនរួមនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ករណីផ្ទុះការរិះគន់លាន់លឺរន្ទឺពេញស្រុកនេះ ដោយសារតែលោកមិនប្រឹងប្រែងបង្ក្រាបបទល្មើស ឬបញ្ហាដល់ប្រជាពលនៅក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ ។ ដោយមិនយកចិត្តទុកដាក់ចាត់ការបទល្មើសផ្សេងៗដូចជា ល្បែងជល់មាន់ កន្ទុយលេខ គ្រឿងញៀន ចោរកម្មជាដើម។

ក្រុមមន្ត្រីនិងពលរដ្ឋបានបន្តថា សូម្បីតែប្រជាពលរដ្ឋទៅធ្វើឯកសារពាក់ព័ន្ធផ្សេងៗ ក៏មានការយឺតយ៉ាវបំផុត ហាក់បីដូចជាមិនមានការចាប់អារម្មណ៍ក្នុងបំពេញសេវាសាធារណៈជូនពលនោះឡើយ ។ហើយបើបទល្មើសវិញទុកឲ្យរីកដូចផ្សិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ម្យ៉ាងទៀតពួកគាត់លើកឡើងថា មើលទៅលោកអធិការហាក់មានសេចក្តីសុខលើមុខតំណែងរបស់ខ្លួនណាស់ ហើយបើកូនចៅវិញអ្នកណាទៅណាទៅៗ ពេលបានផលប្រយោជន៍លោកអធិការយកតែម្នាក់ឯងគ្មានគិតគូកូនចៅនោះទេ ។

មន្ត្រីរាជការ និងពលរដ្ឋបានសំណូមពរដល់លោក អ៊ូច ភា អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការខេត្ត លោកអភិបាលស្រុកសំរោង មេត្តាជួយមើលផងលើបញ្ហានេះ ។

ទាក់ទិននឹងករណីនេះ អង្គភាពសារព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកអធិការបានទេនៅព្រឹកថ្ងៃទី ២៤ មករា ២០១៩ នេះ កន្លងមកប៉ុន្មានថ្ងៃមុនខាងអង្គភាពយើងបានទាក់ទងម្តងរួចមកហើយដែរ តែលោកប្រាប់ថាជាប់រវល់ ។