លោក ឈុន សុភមង្គល កំពុងរងការរិះគន់ ក្នុងការបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញគ្រប់ប្រភេទ ជាពិសេសសាំង ហ្គាស.. ​

បាត់ដំបង៖រាជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​បាន​ចេញ​បទ​បញ្ជា​លេខ​ ០១​ ប​.ប​ ចុះ​ ថ្ងៃ​ទី​ ០​៩​ ខែ​តុ​លា​ ឆ្នាំ​២​០​១​​៦​ចុះ​ហ​ត្ថ​លេ​ខា​ ដោ​យ​ស​ម្តេច​​ តេ​​​ជោ ហ៊ុន​ ​សែ​ន​ ផ្ទា​ល់​ ក្នុង​ហេតុ​ផល​ប​ញ្ចៀ​ស​ការ​ប៉ះ​ពាល់​ដ​ល់​ចំ​ណូល​ព​ន្ធ​​ រ​ដ្ឋ​និង​ការ​ប្រ​កួត​ប្រ​ជែង​ពា​ណិ​ជ្ជ​ក​ម្ម​​ ​។

​យោងតាមលិខិតបទបញ្ជាលេខ ០១ប.ប ខាងលើនោះ បានបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរ ដែនដី ឱ្យចូលរួមប្រតិបត្តិការបង្ក្រាបបទល្មើស និងសកម្មបំផុតក្នុងការ បើកប្រតិបត្តិការបង្ក្រាប ដែលនឹងចែក ចេញ ជាពីរប្រភេទ គឺប្រភេទ ទី ០១ លំដាប់ថ្នាក់ជាតិ ដោយអន្តរក្រសួង ឯប្រភេទទី ០២ លំដាប់ថ្នាក់ មធ្យម ត្រឹមថ្នាក់ខេត្តដែល មើលទៅដូចជាមិធម្មតាទេ ។

គេកត់សម្គាល់ថាបទល្មើសគេចពន្ធកើតមានគ្រប់ច្រកចេញចូលតាម ព្រំដែន ពិសេសការរត់ពន្ធសាំងគគ្រឹកគគ្រេង នាបច្ចុប្បន្ននៅតាមច្រក​ ព្រំ​ដែន​ប៉ែក​ខាង​លិច​ប្រ​ទេ​ស​ដូច​ជា​នៅ​ខេត្ត​បាត់​ដំ​បង​ជា​ដើម​ដែល​មាន​ បទ​ល្មើស​គេច​ពន្ធ​ជា​ច្រើន​ ខណៈដែលគយខេត្តប្រឹងអួតថា ស្ថាប័ន ខ្លួនប្រមូលពន្ធបានច្រើននោះ ។  

ការរត់ពន្ធសាំង និងហ្គាសតាមព្រំដែនប៉ែកខាងលិច ដែលកំពុងកើត មានយ៉ាងគគ្រឹកគគ្រេងធ្វើ​ឱ្យ​បាត់​ចំ​ណូ​ល​ពន្ធ​រាប់​លាន​ដុ​ល្លារ​ ក្នុង​មួយ​ ឆ្នាំ​ៗ ​ហើយ​ថែម​ទាំ​​ងមាន​វិ​សម​ភាព​ ក្នុង​ការ​ប្រកួ​តប្រ​ជែង​ពា​ណិជ្ជ​កម្ម​ ថែម​ទៀត​ផង​​ដែលមានន័យថាក្រុមហ៊ុនសុច្ចរិតបង់ពន្ធជូនរដ្ឋត្រឹមត្រូវ
រកស៊ីមិនឈ្នះពួកឈ្មួញទុច្ចរិតរកស៊ីគេចពន្ធនោះឡើយ ។
  

លោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តបាត់ដំបង ត្រូវបានគេរិះគន់ថាប្រ​សិន​បើ​លោក​មិន​បាន​ឃុប​ឃិត​ជា​មួយ​មន្ត្រី​គយ​ ជា​កូន​ចៅ​ប្រ​ចាំ​ការ​តាម​ប៉ុស្តិ៍ ​គ្រប់​ច្រក​ចេញ​ចូល​តាម​ព្រំដែ​ន​តាម​រយៈ​ ការ​ធ្វើ​មិន​ដឹង​មិន​ឮ​ក្នុង​ការរក​ស៊ី​រត់​ពន្ធ​សាំង​ ហ្គាស ​និង​ទំ​និ​ញ​ តាម​
ច្រក​មួយចំ​នួ​ន​ ដូច​ជាច្រ​ក​សំ​ពៅ​លូន​ ឡែម កំរៀង ភ្នំព្រឹក ជាដើមនោះ
តើបទល្មើសទាំងនេះអាចនឹងកើតមានដែរឬទេ ។

ពាក់ព័ន្ធនឹងការ រកស៊ីរត់ពន្ធសាំង និងទំនិញផ្សេងៗបានប្រព្រឹត្តទៅ ដោយរលូន ហើយការរកស៊ីរបស់ពួកឈ្មួញទុច្ចរិតឃុបឃិតនិងមន្រ្តី គយបង់ពន្ធមិនគ្រប់ នោះ គេសង្ស័យថា មិនមែនលោក ឈុនមង្គល មិនដឹងនោះទេ តែទំនងជាកន្ទេលធំបន្លំដេកតែម្តង តាមរយៈការធ្វើមិន ដឹងមិនឮ និងមិនបង្ក្រាបតែម្តង ដោយ បើកភ្លើងខៀវឲ្យមន្រ្តីក្រោមឱវាទប្រព្រិត្តអំពើពុករលួយ ។

ពាក់ព័ន្ធនឹងបញ្ហានេះ មតិសាធារណៈរំពឹងថាស្ថា​ប័ន​គយ​ដែល​ជា​ ស្ថា​ប័ន​រក​ថ​វិ​ការ​ចូល​រដ្ឋ​នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ថែម​ ទៀត​ ដើម្បីទប់ស្កាត់នូវបទល្មើសនានា ជាពិសេស គយខេត្តបាត់ដំបង ដើម្បី​លើក​តំ​កើង​ស្មារ​តី​បទ​បញ្ជា​លេខ​ ០​១​.ប​.ប​ ក៏​ដូច​ជា​ការ​បង្កើន​ ចំណូល​ពន្ធ​ជូន​រដ្ឋ​ លើស​ពី​នេះ​គឺ​ដើម្បី​ឲ្យ​មាន​ស​ម​ភាព​ក្នុង​ការ​ប្រ​កួត​ ប្រ​ជែង​ធ្វើ​អា​ជី​វ​កម្ម​ ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​វិ​និ​យោគ​គិន​​ សុ​ច្ច​រិ​ត​ផង​ដែរ​ ។

ពាក់ព័ន្ធបញ្ហាខាងលើអង្គភាពព័ត៌មាន មិនអាចសុំការបំភ្លឺពីលោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តបាត់ដំបងបាននោះទេ។