ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែស្អាតស្អំជានិច្ច! មិនត្រូវខ្លាច ក្នុងការនិយាយអ្វី ដែរជាការពិត ដើម្បីលាតត្រដាងអោយប្រជាជនបានដឹង! នេះជាអ្វីដែរខ្ញុំត្រូវធ្វើ!

ប្រជាពលរដ្ឋ សូមសំណូមពរ សម្ដេចក្រឡាហោម ស ខេង ជួយពិនិត្យ មើលក្លឹបកំសាន្ត KTV AJR ល្បីរឿងគ្រឿងញៀន

បន្ទាយមានជ័យ៖បែកធ្លាយក្នុងប្រព័ន្ធផ្សប់ផ្សាយតាមគេហទំព័រ និង សង្គមហ្វេសបុកថា ក្លឹបកំសាន្តឈ្មោះថា KTV AJR ជាកន្លែងដែលមាន បន្ទប់សម្រាប់បំរើថ្នាំក្រវី សម្រាប់អ្នកមាន ជ្រកក្រោមស្លាកKTV AJR ។

ចំពោះការចោទប្រកាន់ថា ក្លឹបកំសាន្តឈ្មោះថា KTV AJR មានបំរើសេវា ថ្នាំក្រវី នៅក្នុង បន្ទប់នោះជាការពិត ឬមិនពិតពុំទាន់ដឹងច្បាស់នោះទេ  តែពេលបច្ទុប្បន្ននេះ គេសង្គេតឃើញថា នៅក្រុងប៉ោយប៉ែត កុំពុងតែ ប្រឈរ នឹងបញ្ហាគ្រឿញានគ្រប់ប្រភេទ មានដូចជា ថ្នាំក្រវី ម៉ាទឹកកក  ម៉ាគ្រប នឹងប្រភេទថ្នាំគ្រឿងញៀនជាច្រើនទៀត ដែលបានធ្វើឲ្យយុវជន  យុវតី សិស្សានុសិស្ស ធ្លាក់ខ្លួនសប្បាយជាមួយគ្រឿងញៀន ដោយមិន ខ្លាចញញើតទៅនឹងច្បាប់ឡើយ។

បើតាមប្រភពមួយបានខ្សឹបប្រាប់ថា ក្លឹបកំសាន្តឈ្មោះថា KTV AJR នេះ គឺពិតជាមានកន្លែងប្រើប្រាសគ្រឿងញៀនពិតមែន តែមិនមានសមត្ថកិច្ច ណាមួយហ៊ានបង្ក្រាបនោះទេ ព្រោះជាក្លឹបរបស់អ្នកមានអំណាច ជាម្ចាស់ ក្លឹប ទើបធ្វើឲ្យសមត្ថកិច្ចក្រុងប៉ោយប៉ែត ទាំងប៉ូលិស នឹងប៉េអឹម មិនហ៊ាន ព្រោះខ្លាចបាត់បង់តំណែង ។   ប្រជាពលរដ្ឋសូមសំណូមពរ ដល់ក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើល ផង បើមន្ត្រីថ្នាក់ក្រោម អាងអំណាចខ្សែបក្សពួក មិនហ៊ានបង្ក្រាបខ្លាចខ្សែ អ្នកមានអំណាច អញនចឹងប្រជាពលរដ្ឋសង្ឃឹមអ្វី? ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ អង្គភាពសារពត៌មានគេហទំព័រ ថ្ងៃថ្មី មិនអាច សុំការបំភ្លឺពី ប៉ូលិស នឹងប៉េអឹម  ជាពិសេសនោះ ពីប្រធានគ្រប់គ្រងក្លឹប KTV AJR បាននោះ អង្គភាពរបស់គេហទំព័រ ថ្ងៃថ្មី នឹងរងចាំការបំភ្លឺពី មន្ត្រីជំនាញ នឹងប្រធានគ្រប់គ្រង ក្លឹងកំសាន្ត KTV AJR រាល់ម៉ោងធ្វើការ ចំពោះបញ្ហាការចោតប្រខាងលើ ៕

ប្រភពពី ថ្ងៃថ្មី