ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែស្អាតស្អំជានិច្ច! មិនត្រូវខ្លាច ក្នុងការនិយាយអ្វី ដែរជាការពិត ដើម្បីលាតត្រដាងអោយប្រជាជនបានដឹង! នេះជាអ្វីដែរខ្ញុំត្រូវធ្វើ!

លោក​សាំង ណន កំពុង​តែសប្បាយ ​ពីការ​ប្រមូ​លយក​ប្រាក់ ពីឈ្មួញដាក់ហោប៉ៅ ផ្ទាល់ខ្លួនតា​មរបៀប​ពុករលួយ ដោយមិនខ្វល់ពីអ្វីនោះឡើ​យ

ខេត្តបន្ទាយមានជ័យ៖ លោក(សាំង ណន) និង ​បក្ខពួក​ត្រូវបាន​ក្រុមអ្នករកស៊ី​រិះគន់ថា បានគាប​យ​ក​លុយ​ពីពួកគាត់ទាំ​ងលើ​តុ​ក្រោម​តុ​​ និងស្រេច​តែ​អំពើ​ចិត្ត ដោយ​មិនខ្វាយខ្វល់និងអ្វីឡើ​យ។

ប្រភពពីក្រុមអាជីវករ​បាន​ រិះគន់ចំៗថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​រួចរាល់​នៅ​ច្រក​ព្រំដែន​ យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​សម្រាប់​លោក (សាំងណន )និង​បក្ខពួក​នោះដែរ ព្រោះនេះគឺជាតំរូវការរបស់ពួកគាត់។

កត្តាទាំងនេះអាចធ្វើ​អោយ ក្រុមម​ឈ្មួញ​ និង​អាជីវករ​ត្រូវ​ប្រឈម ​នឹង​ការលំបាក​កាន់តែខ្លាំងឡើ​ងៗព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក (សាំង ណន )គាប​យកលុយ​កាន់តែ​ច្រើនឡើងៗ ហើយ​គ្មាន​នរណា​ហ៊ាន​តវ៉ា​នោះទេ​។

ក្រុម​ប្រជាពលរដ្ឋខាងលើ​ ដែល​រង​ការគា​បសង្កត់​ពី​លោក (សាំង ណន) និង​បក្ខពួក​បាន​អំពាវនាវ ​ឲ្យ ​លោក  ឱម យ៉ិន ទៀងបើក​ការស៊ើបអង្កេត ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​រ បស់លោក (សាំង ណន) និង​បក្ខពួកផងដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ទន្ទឹមនឹ​ងនេះ​លោក អូន ព័ន្ធមុនីរ័ត្នមិនគួរ​បណ្ដោយ​ឲ្យ​ មន្ត្រី​គយ​ពុករលួយ​ដូចជា​លោក សាំង ណន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​នោះទេ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់ ​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​។

ប្រភពចេញពីមន្ត្រី​ភ្នាក់​ងារ​គយ ​ដែលរកប្រាក់មិនសូវកាក់កប បានង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សាំង ណន មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥០ ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ ខេត្តបន្ទាយមានជ័យ ផងដែរ​។

ប្រភព​បាន​បញ្ជាក់ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្ត​ បន្ទាយមានជ័យ ទេនោះ​គឺ​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ផ្លូវជាតិ​លេខ​៥0 ភូមិ​កូនដំរី មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើនបែបយ៉ាងដូចរូបភាព​ដូច​សព្វថ្ងៃ​នេះឡើយ​។