ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែស្អាតស្អំជានិច្ច! មិនត្រូវខ្លាច ក្នុងការនិយាយអ្វី ដែរជាការពិត ដើម្បីលាតត្រដាងអោយប្រជាជនបានដឹង! នេះជាអ្វីដែរខ្ញុំត្រូវធ្វើ!

ក្ដៅៗ លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ កំពុងចាប់ផ្តើមឃុបឃឹតបើកដៃអោយឈ្មួញ នាំចូលទំនិញមកពីថៃពុំមានបង់ពន្ធ

ខេត្តឧត្តរមានជ័យ៖លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និងរដ្ឋាករខេត្តឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មីបាននឹងកំពុងឃុបឃិត​បើកដៃអោយក្រុមឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។

បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ ​នាំចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាមច្រក​អូរ​ស្មាច់ ក្រុង​សំរោង និងតាមច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពិល ខេត្តឧត្ដរមានជ័យ រាល់ទំនិញដែលឈ្មួញ​នាំចូលមកកម្ពុជា ដែលសុទ្ធសឹងតែមិនបានបង់ពន្ធចូលរដ្ឋអោយបានគ្រប់មុខទំនិញ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ចំណូលថវិការរបស់រដ្ឋ។

ហើយក្រៅពីនេះ ក្រុម​ឈ្មួញ​បានចែក​រំលែកលុយ ដែលមិនបង់ពន្ធទុកអោយ លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗ អាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក ឈុន សុភមង្គល ដែលទើបតែផ្លាស់មកកាន់ជាប្រធាន​សាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ បានឃុបឃិត​ជាមួយប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិជាំ ច្រកអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បាននឹងកំពុងបើកដៃអោយក្រុម ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ដោយគៀបសង្កត់លើក្រុុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។

តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមាន ជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយ ចំនួនអាចនាំ ចូលជ្រូករស់ និងមាន់រស់យ៉ាងពេញ បន្ទុកតាមច្រកព្រំដែន ដោយសារមាន ការឃុបឃិតជាមួយ សមត្ថកិច្ចពាក់ព័ន្ធ។

ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលនាំ ចូលមាន់រស់ពីទឹកដីថៃ ឆ្លងកាត់ច្រកព្រំដែន បានត្អូញត្អែរថា មុខរបររបស់ពួកគាត់ ផលចំណេញតិច តួចបំផុត ដោយសារតែមន្ត្រីគយ នៅតាមច្រកព្រំដែនតម្រូវអោយបង់លុយច្រើន និងបង់អោយសមត្ថកិច្ចជាច្រើនស្ថាប័នផងដែរ។

យោងតាមប្រភពច្បាស់ការមួយចេញពីឈ្មួញបានអោយដឹងថា បើចង់រកសីុនៅតាមច្រកហ្នឹងត្រូវតែធ្វើតាមគយទាំងអស់បានចេញទំនិញបាន ហើយរាល់ទំនិញទាំងនោះបើចង់បង់អោយគ្រប់មួយរយភាគរយច្បាស់ជាមិនចំណេញនោះទេ ។ប្រភពបន្ត បើឈ្មួញទាំងអស់រកសីុដឹកតាមឡានធំៗត្រូវតែធ្វើតាមគយដែរនៅតាមច្រកទ្វារអន្តរជាតិនីមួយៗ រាល់ទំនិញនាំចេញត្រូវតែធ្វើតាមគយបញ្ជាអោយម្ចាស់ទំនិញត្រូវបង់ប៉ុន្មានភាគរយស្រាច់តែលើគយរៀបចំអោយ។

ដោយចំពោះបញ្ហានេះប្រជាពលរដ្ឋ និងអាជីវករ​បានធ្វើការអំពាវនាវដល់ ឯកឧត្តម អ៊ួន ព័ន្ធមុនីរ័ត្ន ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជាឲ្យចុះចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់​លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ប្រធានស្នាក់ការ គយ និងរដ្ឋាករ ប្រចាំច្រកព្រំដែនទាំងបី ក្នុងខេត្តឧត្តរមានជ័យ។