ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែស្អាតស្អំជានិច្ច! មិនត្រូវខ្លាច ក្នុងការនិយាយអ្វី ដែរជាការពិត ដើម្បីលាតត្រដាងអោយប្រជាជនបានដឹង! នេះជាអ្វីដែរខ្ញុំត្រូវធ្វើ!

បែកធ្លាយផែ​នការលោក​គួយ សុឃុននាយ​នគរបាល ប្អូនបង្កើតលោក ស្វាយ សំអ៊ាង អភិបាលនៃ គណៈអភិបាលខេត្ត​មណ្ឌលគិរី រត់ការ​បទល្មើសឈើ​ទៅវៀតណាម

ខេត្តមណ្ឌលគិរី៖បែកធ្លាយផែនការលោក គួយ សុឃុន នាយនគរបាលខេត្តមណ្ឌលគិរី តាមរយៈបណ្តាញពត៌មានក្នុង ស្រុកក៏ដូចជាប្រជាពលរដ្ឋរស់​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរីបានទម្លាយថាលោក គួយ សុឃុន នាយនគរបាលខេត្តមណ្ឌលគិរី ដែលត្រូវបានគេស្គាល់ថាជាប្អូនបង្កើតលោក ស្វាយ សំអ៊ាង អភិបាលនៃ គណៈអភិបាលខេត្តមណ្ឌលគិរី បានយកតួនាទីនិងអាងខ្នងបង្អែក បងបង្កើតជាអភិបាលខេត្តមណ្ឌលគិរី មកកាងបទល្មើសព្រៃឈើនាំចេញទៅលក់នៅវៀតណាម ដោយរត់ការ ដល់សមត្ថកិច្ចគ្រប់ស្ថាប័ន ជំនាញ អាជ្ញាធរនៅក្នុងខេត្តមណ្ឌលគិរី ដោយព្រមព្រៀងចាប់បើកភ្លើងខៀវពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ។

តាមប្រភពដដែលបានបន្តទៀតថា នៅ​យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ​ពួកគាត់​បានឃើញឡាន​ឈើ​ជាច្រើន បាននិងកំពុង​រៀប​ឈើ ស្ថិតនៅចំណុច ប៊ូ​ស្រា នឹង ក្រុង​តេះ ​ត្រៀមនិងនាំ​ចេញទៅ​វៀតណាម តាម​ច្រក​ទ្វេរ​ភាគី​ប៉ុស្តិ៍៧-​ណាំ​លៀ។ ​

តាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់បាននិយាយថារាល់ការចេញបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី។ជាពិសេសគឺច្រកប៉ុស្តិ៍៧ណាំលៀតែម្តងគឺ លោកស្វាយសំអ៊ាងរឹតដឹងកាន់តែច្បាស់ ដោយមូលហេតុប្អូនបង្កើតរបស់លោកជាអ្នកកាងបទល្មើសនៅទីនោះ​។

អំពើ​ល្មើសច្បាប់​នេះ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ហាក់​មាន​ចេតនា​ផ្គើន​និង​បទបញ្ជាសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​សម្តេច​ធ្លាប់​ព្រមាន​ម្តង​រួចមកហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​មកលើ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ថា​មិនបាន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង និង​ប្រឈម​ដកតំណែង​ផងដែរ​។

ទីបំផុត​លោក ស្វាយ សំ​អ៊ាង អភិបាលនៃគណៈអភិបាលខេត្ត​មណ្ឌលគិរី បានឃុបឃិតលាក់បាំងសកម្មភាពកាងបទល្មើសអោយ​ប្អូនបង្កើត មិនតែប៉ុណ្ណោះ គឺមាន​ថ្នាក់ដឹកនាំ​នៅ​សាលាខេត្ត​ម្នាក់ទៀត​ជា​អ្នក​ចេញមុខ​យកលុយ​ពី​វៀតណាមដើម្បី​រត់ការ បើកផ្លូវ​ចេញ​ឈើ​ទៅ​វៀតណាម​តាម​ច្រក​ទ្វេរ​ភាគី​ប៉ុស្តិ៍​៧-​ណាំ​លៀ​។

ប្រភពបន្តថា ​គម្រោង​ឈើ​ទាំងនោះ​ត្រូវ​ចេញ​នៅ​យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ តែ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​កំពុងខ្លាច​រអា​និង​កម្លាំង​សម្ងាត់​ពី​ក្រសួងមហាផ្ទៃ​ក៏​សម្រេច​អោយ​ឈ្មួញ​ផ្អាក​បន្តិច​សិនរងចាំឱកាស ព្រោះ​ខ្លាចដឹងដល់សម្តេចក្រឡាហោ ស ខេង អាចឈានដល់ការ​ដកតំណែង​អភិបាលខេត្ត​។ ប្រភពដដែលបានបង្ហើបថា ឈើកំពុងត្រៀមចេញទៅវៀតណាម នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីកម្លាំង កងរាជអាវុធហត្ថខេត្ត ត្រៀមដកចេញពីតំបន់នោះ។ លុះដល់យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នេះ ឡានដឹកឈើគាំងស្ទះជាច្រើនគ្រឿង ចាប់ផ្តើមដំណើរការនាំចេញទៅវៀតណាមតាមច្រកប៉ុស្តិ៍៧-ណាំលៀ ដោយត្រូវ​បង្ខំ​បុកចូល​ប៉ា​រ៉ា​ស់ច្រក​អោយខានតែបានចៀសវាង​មាន​បញ្ហា​ជាមួយខាងក្រុមឈ្មួញដែលជួយលុយរត់កា​ទៅ​វៀតណាម។ទន្ទឹងរងចាំយូរនាំអោយបាត់បង់​ទំនុកចិត្តរវាងអ្នកកាងខាងរត់ការនិងម្ចាស់លុយ ព្រមទាំងក្រុមឈ្មួញដែលទទួលទិញផងដែរ។​ ​ តាមរយៈអ្នកសារពត៌មានក្នុងស្រុកបានសម្ភាសន៍​លោក​ឧ​ត្ត​មេស​នី​យ៍​ត្រី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរីតាមរយៈទូរស័ព្ទ ដោយលោកបានបញ្ជាក់ផងដែរថា កម្លាំង​ខ្ញុំបាន​ដាក់​ការពារ ដើម្បីទប់ស្កាត់​និងបង្ក្រាបបទល្មើសរហូត ​មិន​អនុញ្ញាតអោយមាន​ឈើ​ឆ្លងកាត់ ឬ​នាំចេញ​បានឡើយ​។​

ពាក់ព័ន្ធពត៌មានខាងលើនេះសារពត៌មានយើងបានទំនាក់ទំនងទៅលោក គួយ សុឃុន នាយនគរបាលនិងលោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនអាចទាក់ទងបាន។គួររំលឹកផងដែរថាសម្តេចក្រឡាហោមស្តីបន្ទោសលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនបង្ក្រាបបទល្មើសព្រៃឈើអាចជ្រុះដំណែងបើគឃ្លើន។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្តីបន្ទោស អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង មិនបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយឲ្យក្រុមឈ្មួញឧក្រិដ្ឋជន នាំអនុផលព្រៃឈើទៅលក់នៅប្រទេសជិតខាងដោយរលូន។សម្តេចក្រឡាហោម ស ខង មានប្រសាសន៍លើកឡើងខាងលើនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។ សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍។សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន។

កាលពីពេលកន្លងមក ទីកន្លែងតំបន់ អូរហ៊ុច បានកើតករណីជួញ ដូរបទល្មើសឈើប្រណិតជាច្រើនករណី រហូតដល់ជាប់ពាក់ព័ន្ធជាមួយមន្ត្រីតូចធំ នៅក្នុងខេត្តមណ្ឌលគិរី ដូចសម្លកំពឹស។ មិនតែប៉ុណ្ណោះ អូរហ៊ុច ក៏ជាកន្លែងកកើតបទល្មើសព្រៃឈើមិនចេះរីងស្ងួតផងដែរ រហូតដល់ ក្រុមអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ ហ៊ានសម្លាប់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានឲ្យបាត់បង់ជីវិតចំនួន ២នាក់កាលពីពេលថ្មីៗកន្លងទៅនេះ។

ទោះបីចំណុចដ៏រសើបខាងលើ មានបទល្មើសព្រៃឈើ ដែលកន្លងមកធ្លាប់មានការបង្ក្រាប របស់គណៈកម្មការថ្នាក់ជាតិម្ដងមកហើយក្តី។ ប៉ុន្តែពេលនេះ នៅតែមានបទល្មើសព្រៃឈើ កើតមានជាដដែល៕