ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែស្អាតស្អំជានិច្ច! មិនត្រូវខ្លាច ក្នុងការនិយាយអ្វី ដែរជាការពិត ដើម្បីលាតត្រដាងអោយប្រជាជនបានដឹង! នេះជាអ្វីដែរខ្ញុំត្រូវធ្វើ!

ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងជាផ្លូវការស្នងការនគរបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តព្រះវិហារ ដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ត្រូវបានតែងតាំងជំនួសលោក យិន ចំណាន ដែលត្រូវទៅកាន់តំណែងជាស្នងការនគរបាល ខេត្តរតនគិរីវិញ ខណៈស្នងការនគរបាលខេត្តរតនគិរី ឧត្តមសេនីយ៍ទោ ងួន គឿន ត្រូវចូលនិវត្តន៍នោះ។

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ក៏មានការអញ្ជើញចូលរួមបានមន្ត្រីរាជការជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕