ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែស្អាតស្អំជានិច្ច! មិនត្រូវខ្លាច ក្នុងការនិយាយអ្វី ដែរជាការពិត ដើម្បីលាតត្រដាងអោយប្រជាជនបានដឹង! នេះជាអ្វីដែរខ្ញុំត្រូវធ្វើ!

ក្រុមពួកអ្នកមានលុយ និងអ្នកមានអំណាច កំពុងប្លន់ដី ប្រជាពលរដ្ឋ ដើម្បីយកដីជូន ឧកញ៉ា ស៊ីវ គ្រង់​ទ្រី​ តាមអំណាច របស់តុលាការ ​

ខេត្តព្រះសីហនុ ៖ បច្ចុប្បន្ននេះក្រុមពួកអ្នកមានលុយ និងអ្នកមានអំណាច នៅក្នុងអាណាចក្រខេត្តព្រះសីហនុ បាននិងកំពុងតែធ្វើសកម្មភាព លួចប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធប្លន់យកដីភ្នំរបស់រដ្ឋ យ៉ាងអនាធិបតេយ្យជាទីបំផុតក្នុងនោះ គេសង្កេតឃើញអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ហាក់មិនខ្ចីយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានោះទេ។

សូមបញ្ជាក់ថា កន្លងមកលោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានដាក់បទបញ្ជាដល់មន្ត្រីរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធ និងអំពើពុករលួយ ដូចជាការការបំផ្លាញ់ព្រៃឈើ ការកាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋធ្វើជាកម្មសិទ្ធជាដើម។ល។និង។ល។ ត្រូវនាំគ្នាដកខ្លួនចេញឲ្យឆ្ងាយជាបន្ទាន់ បើមិនដូច្នេះទេ ភារកិច្ចនេះ និងប្រគល់ឲ្យតុលាការជាអ្នកការតាមនិតិវិធីតាមផ្លូវច្បាប់ ទោះបីជាជននោះ ពាក់ផ្កាយឬក៌ពាក់លោកខែក៌ដោយ។  

ជាក់ស្តែងករណៅទំនាស់ដីធ្លីចំនួន៧១ហិកតានៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលបានអូសបន្លាយច្រើនឆ្នាំមកហើយនោះ បានឈាន ដល់ការប្រើអំពើហិង្សាដាក់គ្នា រវាងសមត្ថកិច្ចចម្រុះដែលចុះទៅអនុវត្ត សាលដីកាតុលាការកំពូល និងប្រជាពលរដ្ឋដែលពួកគាត់អះអាង ថាជាអ្នកចាញ់ក្តីនិងជាជាជនរងគ្រោះ ដោយសារមេឈ្មួញស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន បានយកប័ណ្ណស្លាបមាន់ដែលគេនិរាករណ៍ចោល យកទៅប្តឹងប្រជាពលរដ្ឋដោយអំណាចទឹកប្រាក់ គឺុមេឈ្មួញ ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន ឈ្នះក្តីទាំង៣សាលាជម្រះក្តី ។

ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់មករស់នៅលើដីនេះជាយូរឆ្នាំ ហើយក៏ជាដីរបស់ ឧទ្យានជាតិ ដែលសម្តេចតេជោ ហ៊ុន សែន កាត់ឲ្យប្រជាពលរដ្ឋ ប៉ុន្តែពួកគាត់ ចេះតែរស់នៅ ដោយមិនបានធ្វើប្លង់ឬប័ណ្ណកម្មសិទ្ធិ ដូចៗគ្នា និងមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ-ឃុំ ដឹងឮ ។ ផ្ទុយទៅវិញ ក្រោយពីសម្តេចតេជោហ៊ុន សែនកាត់ដីនោះឲ្យប្រជាពលរដ្ឋ ស្រាប់តែ មេឈ្មួញ ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន បានយកប័ណ្ណស្លាបមាន់ ដែលពួកគាត់រិះ គន់ថា ប័ណ្ណនោះត្រូវបាននិរាករណ៍ហើយ ហេតុអីយកទៅដាក់ប្តឹងនៅតុលាការទាំង៣ថ្នាក់ ឈ្នះប្រជាពលរដ្ឋហើយ ពួកគាត់ក្លាយជាជនរងគ្រោះទៅវិញ?។   បើតាមរបាយការណ៍សមត្ថកិច្ចចម្រុះបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុដែលមានយកកម្លាំង នគរបាល យោធា និងមន្រ្តីជំនាញ សាលាខេត្តព្រះសីហនុ រាប់រយនាក់ចុះអនុវត្តសាលដីកា លេខ ៣៤៨ «ឈ» ចុះថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៧ របស់តុលាការកំពូលចូលជាស្ថាពរ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ គ្រាដែលភាគីប្រជាពលរដ្ឋរាប់រយនាក់ជាអ្នកចាញ់ក្តីកើតទុក្ខមិនសុខចិត្តនឹងសាលដីកាតុលាការកំពូលមួយនេះ។    ដោយពួកគាត់អះអាងថាបានមករស់នៅលើដីនេះយូរឆ្នាំមកហើយ។នៅគ្រាដែលសមត្ថកិច្ច ចម្រុះចុះទៅអនុវត្ត សាលដីកាតុលាការកំពូលនេះ បានធ្វើឲ្យភាគីប្រជាពលរដ្ឋក្តៅក្រហាយ នាំគ្នាដុតកង់រថយន្ត និងឈានដល់ប្រើហិង្សាដោយចោលព្រនង់ ដុំឥដ្ឋ ដុំថ្ម និងដបសាំងសំដៅដាក់សមត្ថកិច្ចរហូតបែកកញ្ចក់រថយន្ត៣គ្រឿង  ប៉ុន្តែ អាជ្ញាធរ និងសមត្ថកិច្ចបានគ្រប់គ្រងស្ថានភាពនេះដោយ បានបាញ់គ្រាប់កាំភ្លើងពិត ជាច្រើនគ្រាប់ទៀតផងមកលើប្រជាពលរដ្ឋស្លូតត្រង់។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ដោយសារស្ថានភាពមិនអំណោយផល សមត្ថកិច្ចបានប្រើពេលជាច្រើនម៉ោង រហូតដល់ម៉ោង១០ព្រឹក ថ្ងៃដដែលទើបសមត្ថកិច្ចសម្រេចចិត្តសម្រុកចូលម្តងទៀត ធ្វើដោយមានការប្រទូស្តរ៉ាយគ្នាទៅវិញទៅមក ហើយសមត្ថកិច្ចបានផ្ទុះអាវុធ(បាញ់ឡើងលើ)អស់ជាច្រើនគ្រាប់លាន់ដូចក្នុងសមរភូមិ ព្រមទាំងចាប់ប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីបញ្ចៀសអំពើហិង្សាកើតឡើងដោយវ៉ៃខ្នោះនិងចងស្លាបសេក ប៉ុន្តែគេ មិនដឹងថាអ្នកទាំងនោះត្រូវគេដោះលែងឬមួយយ៉ាងណាទេ?។   សាក្សីបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋដកថយអស់ នៅរសៀលថ្ងៃដដែលកម្លាំង ចម្រុះនិងសមត្ថកិច្ចជំនាញបានចាប់ ផ្តើមវាស់វែងកាយទំនប់ធ្វើជា ព្រំដីលើដីទំនាស់នេះតាមប្លង់ ដែលមានជូនទៅភាគីឈ្នះក្តី គឺលោក ឆាយ ណារិន មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់តុលាការកំពូលសម្រេចតម្កល់ សាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍ចាត់ទុកជាបានការ ដែលគេដឹងថា ជាតំណាងឲ្យមេឈ្មួញ ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួនហើយ អ្នកមានទ្រព្យទាំងពីរនាក់ប្តីប្រពន្ធនេះ មិនហ៊ានចេញមុខ ក្រែងថ្នាក់លើដឹង ពីព្រោះដីនេះ ប្រជាពលរដ្ឋអះអាងថា សម្តេចតេជោ បានកាត់ពីឧទ្យានជាតិឲ្យប្រជាពលរដ្ឋ ហេតុអីយកប័ណ្ណស្លាបមាន់ប្តឹងយកឈ្នះប្រជាពលរដ្ឋ ហើយជាប័ណ្ណត្រូវបាននិរាករណ៍ហើយនោះ។

បញ្ហារឿងក្តីនេះ អាចជាចំណុចក្តៅមួយ ខណៈប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីលំនៅឋាន ហើយអ្នកមានទ្រព្យឈ្នះក្តីទិញដីនេះមកពីណា ជំនាញផ្នែកណាចេញប័ណ្ណឲ្យ បើជាដីស្ថិតក្នុងដែនឧទ្យានជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន កាត់ឲ្យប្រជាពលរដ្ឋ មិនមែនប្រគល់ឲ្យបុគ្គល ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន ជាកម្មសិទ្ធិផ្តាច់មុខនោះទេ។ ពាក់ព័ន្ធជុំវិញករណីខាងលើនេះ មេឈ្មួញស៊ីវ គង់ទ្រីវ មិនអាចសូមការបកស្រាយបំភ្លឺបាននោះទេ ដោយសារមិនមានអ្នកលើកទូរស័ព្ទ។

ប្រភពអត្ថបទពី គេហទំព័រសាន់ដេ